A Cambodian carpenter loads his cart with lumber at a lumber yard in the outskirts of Phnom Penh. (Photo: ASSOCIATED PRESS)
The April 6 firing of the government’s top forestry official by Prime Minister Hun Sen was not enough to ensure the safety of Cambodia’s remaining timber, the resources watchdog Global Witness says.
Heng Reaksmey, VOA Khmer
Phnom Penh Monday, 12 April 2010
The April 6 firing of the government’s top forestry official by Prime Minister Hun Sen was not enough to ensure the safety of Cambodia’s remaining timber, the resources watchdog Global Witness says.
In a statement following the public sacking of Ty Sokhun, the director of the Ministry of Agriculture’s forestry department, Global Witness said broader measures are needed to protect what is left of the nation’s forests.
“The idea that Ty Sokhun has been removed from his post because of a failure to crack down on illegal logging is laughable,” Global Witness Director Simon Taylor said in an April 7 statement. “His status as protector of Cambodia’s forest was already stretched beyond credibility. If this move was really about that, then he should have gone years ago.”
The UN Food and Agricultural Organization estimates that Cambodia lost 29 percent of its primary forest cover between 2000 and 2005. Ty Sokhun was made director of the forestry administration in 1998 and held the post for 12 years.
UK-based Global Witness was once a forestry consultant to the government, but it was fired in 2003 and kicked out of the country in 2005 after publishing sensitive information on the timber trade.
The international award-winning group issued a report in 2007 claiming the country is run by a “kleptocratic elite” and that its “most powerful logging syndicate” was led by relatives of the premier. The Cambodian government banned the report, “Cambodia’s Family Trees.”
Global Witness said in its statement that Ty Sokhun and Agriculture Minister Chan Sarun “sold off 500 or more jobs in the Forest Administration.” Both officials have denied such reports.
Global Witness also said last week Ty Sokhun’s father-in-law is a “key member of Cambodia’s biggest illegal logging syndicate.”
Ty Sokhun and his replacement, Chheng Kim Sum, both declined to comment on the statement.
Government spokesman Khieu Kanharith said officials will ignore the statement, which he called an attack on the Cambodian government.
Ty Sokhun was fired last week as part of an ongoing government crackdown on logging, but environmental groups say more needs to be done.
Ou Virak, president of the Cambodian Center for Human Rights, said Ty Sokhun’s firing was a new step in the timber crackdown, but he said the government needs to undertake more, similar actions.
----
រដ្ឋាភិបាលកម្ពុជាអះអាងថា Global Witness លើកបញ្ហាព្រៃឈើជាអាវុធប្រឆាំងហ៊ុន សែន
ដោយ លោក ហេង រស្មី វីអូអេ ខ្មែរ
ភ្នំពេញ ថ្ងៃច័ន្ទ, 12 ខែមេសា 2010
«យើង អ្នកនៅក្នុងស្រុកហ្នឹង យើងក៏អស់សំណើចដែរ ពីព្រោះការដែលដកពីតួនាទីប្រតិភូរដ្ឋបាល ព្រៃឈើបែរជាទៅតម្លើងឋានៈអនុរដ្ឋលេខាធិការ គួរតែដកតួនាទី ហើយត្រូវធ្វើការស៊ើបអង្កេត ហើយនឹងផ្តន្ទាទោស»។
លោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃច័ន្ទនេះបានហៅការចេញរបាយការណ៍របស់អង្គការឃ្លាំមើលការ រំលោភបរិដ្ឋានអន្តរជាតិមួយ ដែលមានឈ្មោះថា Globlal Witnessថា បាន លើកយកបញ្ហាព្រៃឈើជាអាវុធមួយសម្រាប់វាយប្រហាររដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្លេង «ខ្លួនឯងយកបញ្ហាព្រៃឈើនេះ ដើម្បីជាអាវុធមួយ ក្នុងយុទ្ធនាការប្រឆាំងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនទេ ដែលGloblal Witness មកនិយាយនោះចំពោះរដ្ឋាភិបាលអត់បានយកចិត្តទុកដាក់ទៅលើបញ្ហា អង្គការហ្នឹងទេ»។
កាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុននេះ ពីទីក្រុងឡុង ប្រទេសអង់គ្លេស អង្គការឃ្លាំមើលការរំលោភ បរិដ្ឋានអន្តរជាតិមួយ ដែលមានឈ្មោះថា Global Witness បានលើកឡើងថា ហេតុផលដែលបានលើក ឡើងក្នុងការដកហូតមុខតំណែងលោក ទី សុគន្ធ ចេញពីអគ្គនាយករដ្ឋបាលព្រៃឈើ កាលពីសប្តាហ៍មុននេះ គឺជារឿងមួយគួរឲ្យអស់សំណើច។ ហើយថា រដ្ឋាភិបាលកម្ពុជា ត្រូវតែមានចំណាត់វិធានការណ៍ឲ្យបាន ទូលំទូលាយជាងនេះ ដើម្បីការពារព្រៃឈើដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។
កាល ពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានធ្វើការផ្លាស់ប្តូរមុខតំណែង លោកទី សុគន្ធ ពីប្រតិភូរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើឲ្យទៅកាន់តួនាទី ជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មវិញ ក្រោយពីលោកទី សុគន្ធ ខកខានក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ។
លោកស៊ីម៉ុន ថាយល័រ នាយកអង្គការ Global Witness បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ ខ្លួនថា គំនិតដែលថា លោកទី សុគន្ធ ត្រូវបានដកហូតពីមុខតំណែងរបស់លោកដោយសារតែបរាជ័យ ក្នុងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នោះ គឺជារឿងមួយគួរឲ្យអស់សំណើច។
លោកស៊ីម៉ុន ថាយល័រ បាលលើកឡើងទៀតថា តួនាទីរបស់លោកទី សុគន្ធ ជាអ្នកការពារព្រៃ ឈើនៅកម្ពុជា មិនគួរឲ្យគេទុកចិត្តស្រាប់ទៅហើយ ហើយប្រសិនណាបើការដកហូតមុខតំណែងនេះ មែន ដោយសារតែបញ្ហានេះមែន អញ្ចឹងគាត់គួរតែចាកចេញជាច្រើនឆ្នាំមកហើយ។
លោកខៀវ កាញារិទ្ធ បានមានប្រសាសន៍ថា អង្គការGlobal Witness ជាអង្គការមួយដែលចាំតែ ឈ្នានីសកម្ពុជា ដូច្នេះលោកមិនចាត់ទុកការរិះគន់នេះ គឺជារឿងសំខាន់នោះទេ។
«Global Witness ជាអង្គការមួយដែលមានប្រតិទិនរបស់គាត់ គឺចាំតែរិះគន់ហ៊ុន សែន ជានិច្ច ហើយ អញ្ចឹងយើងទៅស្តាប់នាំតែឈឺក្បាលធ្វើអី»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានហៅការដកលោកទី សុគន្ធ នេះគឺជា ជំហានថ្មីមួយទៀត ក្នុងយុទ្ធនាការ ដើម្បីកំចាត់ការកាប់ឈើខុសច្បាប់។ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ការធ្វើបែបនេះ មិនគ្រប់គ្រាន់ទេ។
«មួយផ្នែកទៀត ដែលខ្វះខាត គឺការចាត់វិធានការណ៍តាមផ្លូវច្បាប់ ក្នុងការពិន័យទៅតាមផ្លូវច្បាប់ តាមផ្លូវប្រព័ន្ធតុលាការ។ឥឡូវនេះ យើងឃើញទី សុគន្ធ គឺការពិន័យទៅតាមផ្លូវរដ្ឋបាលតែប៉ុណ្ណោះ មិន បានទាំងពិន័យ ឬមួយដាក់ទោសមួយណា ដែលផ្ញើសារទៅដល់អ្នកដទៃឲ្យមានការរាងរអារទេ»។
ចំណែកលោក រ៉ុង ឈុន ប្រធានក្រុមឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រួបង្រៀនឯករាជ្យ កម្ពុជា បានមានប្រសាសន៍ថា ការដោះដូរមុខតំណែងលោកទី សុគន្ធ មិនមែនជាសញ្ញាមួយដើម្បី បង្ហាញថា ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ឲ្យមានប្រសិទ្ធិភាព នោះទេបញ្ហាសំខាន់ត្រូវតែមានវិធានការណ៍ឲ្យបានច្បាស់លាស់ជាងនេះ ។
«យើងអ្នកនៅក្នុងស្រុកហ្នឹង យើងក៏អស់សំណើចដែរ ពីព្រោះការដែលដកពីតួនាទីប្រតិភូរដ្ឋបាល ព្រៃឈើបែរជាទៅតម្លើងឋានៈអនុរដ្ឋលេខាធិការ គួរតែដកតួនាទី ហើយត្រូវធ្វើការស៊ើបអង្កេត ហើយនឹងផ្តន្ទាទោស»។
លោកទី សុគន្ធ ពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ ចំណែកលោកឆេង គឺមស៊ុន ប្រតិភូរដ្ឋា ភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ ដោយលោកបានមានប្រសាសន៍ កំពុងជាប់រវល់ប្រជុំ។
យោងតាមអង្គការកសិកម្ម និងស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដែលបាន ចុះផ្សាយនៅក្នុងកាសែត The Cambodia Daily បានឲ្យដឹងថា ប្រទេសកម្ពុជាបានបាត់បង់ព្រៃ សំខាន់ៗចំនួន២៩% ចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០០៥។
កាលពីឆ្នាំ២០០៧ អង្គការឃ្លាំមើលបរិដ្ឋានអន្តរជាតិ ដែលមានឈ្មោះថា Global Witness បានចោទ ប្រកាន់លោកទី សុគន្ធ និងក្រុមមន្រ្តីកំពូលៗមួយចំនួន ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនថា បានបំផ្លាញបរិដ្ឋានយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្រុមមន្រ្តីរដ្ឋាភិបាល បានច្រានចោលការចោទប្រកាន់នេះ៕
No comments:
Post a Comment