Thursday, April 15, 2010

For New Year, Political Holiday Messages

Hun Xen - Sam Rainsy - Kem Sokha

As Cambodians began the first of three days of New Year celebrations, the country’s political leaders took the occasion to spread well-wishes, and messages, of their own.

Kong Sothanarith, VOA Khmer
Phnom Penh Wednesday, 14 April 2010


As Cambodians began the first of three days of New Year celebrations, the country’s political leaders took the occasion to spread well-wishes, and messages, of their own.

“May the goddess named Mundia Devy of the New Year protect all Cambodian people, making them goodhearted and living with honor and mutual understanding,” Chea Sim, the president of the Cambodian People’s Party and the Senate, wrote in a holiday missive.

In a public message, Prime Minister Hun Sen promised his government would “make further efforts to strengthen peace and stability and push forward social and economical development.”

The government had done well in preserving peace and territorial integrity over the past year, Hun Sen said, alluding to the ongoing military standoff at the border near Preah Vihear temple and the weathering of the global economic crisis.

Opposition leader Sam Rainsy, meanwhile, said in his own New Year message that “the agricultural system in Cambodia is weak,” a reference to predictions by astrologers that Cambodia could face hot weather and damage from insects in the Year of the Tiger.

Kem Sokha, president of the opposition-aligned Human Rights Party, said in the past year Cambodia had faced political problems, attacks on parliamentarians, drug use and human trafficking.

In the upcoming year, he said, his party will work “to ensure democracy, application of the rule of law and respect for human rights.”
--------
អ្នក​នយោ​បាយ​ឆ្លៀត​បញ្ចូល​នយោ​បាយ​ក្នុង​សារ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ដោយ គង់ សុឋានរិទ្ធ
ភ្នំពេញ ថ្ងៃពុធ, 14 ខែមេសា 2010


ក្រុម ​មន្រ្ដី​ក្នុង​គណ​បក្ស​កាន់​អំណាច​ និង​មន្ដ្រី​ក្នុង​គណ​បក្ស​ជំទាស់ ​បាន​ទាញ​យក​ឱកាស​នៃ​ពិធី​ បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ ធ្វើ​ការ​បង្ហាញ​ការ​ឃោសនា​នយោ​បាយ​រៀងៗ​ខ្លួន​ ដោយ​លាយ​ឡំ​ជា​ មួយ​និង​សារ​ជូន​ពរ​ឆ្នាំ​ថ្មី។
ឆ្នាំ​ថ្មី ​ឆ្នាំ​ខាល​ ទោស័ក​ ពុទ្ធ​សករាជ​ ២៥៥៤​ ដែល​បាន​ចូល​ជា​ធរមាន​ចាប់​តាំង​ពី​ព្រឹក​ម៉ោង​៧:៣៦​ នាទី​ នៅ​ថ្ងៃ​ពុធ​នេះ។
លោក ​ ជា​ ស៊ីម​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ មាន​ប្រសាសន៍​នៅ​ក្នុង​ សារ​ជូន​ពរ​ឆ្នាំ​ថ្មី ​ដែល​អាន​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋា​ភិបាល​ លោក​ ជា ស៊ីម​ ប្រាថ្នា​ចង់​ឲ្យ​ មាន​ការ​រួប​រួម​នៃ​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​ ក្រោម​ការ​ការ​ពារ​នៃ​ទេវតា​ឆ្នាំ​ថ្មី​នេះ។
«សូម​ទេវតា​ឆ្នាំ​ថ្មី ​ព្រះ​នាម​មណ្ឌា​ទេវី​ ជួយ​អភិបាល​គ្រប់​គ្រង​ថែ​រក្សា​គាំ​ពារ​ ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ ឲ្យ​មាន​ទឹក​ចិត្ត​ជ្រះ​ថ្លា​ជា​កុសល្យ​ កសាង​ជីវ​ភាព​ដោយ​កិតិ្ត​យស​ថ្លៃ​ថ្នូរ​​ មាន​ការ​យោគ​យល់​សណ្ដោស​ ប្រណី​មេត្តា​គ្នា​ ក្នុង​សុខ​សន្ដិ​ភាព​ ស្ថិរ​ភាព​រឹង​មាំ»។
ក្នុង​ពេល ​ជា​មួយ​គ្នា​នេះ​ដែរ​ លោក ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា​ នៅ​ក្នុង​សារ​ជូន​ពរ​របស់​ខ្លួន​ បាន​រំឭក​ពី​ឧបទេហេតុ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ កេត​សាណា​ និង​វិបត្តិ​សេដ្ឋ​កិច្ច​ ដែល​ប្រទេស​បាន​ជួប​ប្រទះ​ នា​ឆ្នាំ​កន្លង​ទៅ។​ ក្នុង​សារ​ដែល​ត្រូវ​អាន​ដោយ​ប្រព័ន្ធ​ផ្សាព្វ​ផ្សាយ​របស់​រដ្ឋ​ លោក​ ប្រមុខ​រដ្ឋា​ភិបាល​ បាន​លើក​សរសើរ​ថា ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ​ចាស់ ​ឆ្នាំ ​២០០៩​ ក៏​រក្សា​បាន​នូវ​ឯក​ភាព​ជាតិ ​បូរណ​ភាព​ទឹក​ដី ​ស្ថិរ​ភាព​នយោ​បាយ​ និង​សមិទ្ធិ​ផល​ជា​ច្រើន​ទៀត​ ដូច​ជា​ធារា​សាស្រ្ដ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ​និង​ផល​ស្រូវ​ដ៏​លើស​លុប។
លោក​ ហ៊ុន ​សែន​ ដែល​ជា​អនុ​ប្រធាន​គណ​បក្ស​កាន់​អំណាច​ផង​នោះ​ ក្រៅ​ពី​ជូន​ពរ​ដល់​ប្រជា​នុរាស្ដ្រ​ដូច​មេ​បក្ស​របស់​ខ្លួន​ ក៏​បាន​បង្ហាញ​អំពី​ទិស​ដៅ​ដែល​រដ្ឋា​ភិបាល​របស់​លោក​ត្រូវ​ធ្វើ​នៅ​ក្នុង​ ឆ្នាំ​ថ្មី​ នេះ​ដែរ។
«សម្រាប់​ឆ្នាំ​ថ្មី​នេះ​ រាជ​រដ្ឋា​ភិបាល​នឹង​ខិត​ខំ​បន្ថែម​ទៀត​ ក្នុង​ការ​ពង្រឹង​សន្ដិ​សុខ​ ស្ថិរ​ភាព​ សន្ដិ​ភាព​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឈ​សេដ្ឋ​កិច្ច​សង្គម​ និង​បន្ដ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ អន្ដរ​ជាតិ»។
យោង​តាម​ទំនាយ​ របស់​មហា​សង្រ្កាន​ឆ្នាំ​ថ្មី​ ឆ្នាំ​ខាល​ បាន​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​២០១០​ នេះ​ របរ​ពាណិជ្ជ​កម្ម​ ការ​វិនិ​យោគ​ នឹង​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ចាស់ ​ហើយ​ប្រទេស​កម្ពុជា​ក៏​នឹង​មាន​ទំនាក់​ ទំនង​កាន់​តែ​ប្រសើរ​ជា​មួយ​បស្ចឹម​ប្រទេស​ដែរ។​ ដោយ​ឡែក​ផល​កសិកម្ម​ ជា​ពិសេស​ផល​ស្រូវ​អាច​ នឹង​ទទួល​ការ​ខូច​ខាត​ពាក់​កណ្ដាល​នៃ​ផល​សរុប​ ដោយ​សារ​តែ​សត្វ​ល្អិត​ស៊ីបំផ្លាញ។
យ៉ាង​ដូច្នេះ​ហើយ ​នៅ​ក្នុង​សារ​ជូន​ពរ​របស់​ខ្លួន​ជូន​ដល់​ជន​រួម​ជាតិ ​លោក ​សម ​រង្ស៊ី ​ប្រធាន​គណ​បក្ស​ ជំទាស់ ​សម​ រង្ស៊ី ​ដែល​កំពុង​តែ​សិ្ថត​នៅ​ក្រៅ​ប្រទេស​ បាន​រិះ​គន់​ថា ​ការ​អនុវត្ត​នយោ​បាយ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ មាន​ការ​អន់​ថយ​ ហើយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​គ្នា​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ ទៅ​តាម​បែប​កសិកម្ម​ទំនើប។​ លោក ​សម ​រង្ស៊ី ​លើក​ឡើង​ថា ​នេះ​គឺ​ជា​គោល​ការណ៍​មួយ​របស់​គណ​បក្ស​ របស់​លោក​ ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស។
ដោយ​ឡែក​ ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ លោក ​កឹម​ សុខា​ មុន​នឹង​ធ្វើ​ការ​ជូន​ពរ​ ដល់​ជន​រួម​ជាតិ​ខ្មែរ​ លោក​បាន​រំឭក​នៅ​ក្នុង​សារ​កម្រាស់​បី​ទំព័រ​ អំពី​បញ្ហា​ប្រឈម​របស់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ​កន្លង​ ទៅ​ មាន​ជា​អាទិ៍​ទំនាស់​ដី​ធ្លី​ ការ​ដក​ហូត​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ដ្រ​ ការ​ចាប់​អ្នក​យក​ព័ត៌​មាន​ដាក់​ ពន្ធនា​គារ​ ការ​ប្ដឹង​ផ្ដល់​រវាង​អ្នក​នយោ​បាយ​ ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ និង​គ្រឿង​ញៀន​ និង​បញ្ហា​អសន្ដិ​សុខ​ សង្គម។
ហេតុ​នេះ​ហើយ​លោក​ កឹម​ សុខា​ បាន​បង្ហាញ​ពី​គោល​ជំហរ​នៃ​គណ​បក្ស​របស់​លោក​ក្នុង​ការ​ ពង្រឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​នូវ​គោល​ការណ៍​នីតិរដ្ឋ៕

No comments:

Post a Comment