Thursday, April 15, 2010

Caution Urged for Travel on Holiday Roads

Cambodians sit on a taxi as they leave Phnom Penh April 13, 2010 to return to their hometowns to celebrate the Khmer New Year from April 14-16. REUTERS/Chor Sokunthea

Heng Reaksmey, VOA Khmer
Phnom Penh Wednesday, 14 April 2010


The government’s committee on traffic safety is urging all travelers to exercise caution on the roads as they begin the three-day New Year holiday.

The roads are heavily trafficked in the run-up to the holiday, with many accidents coming from drunk or careless driving.

In only three days over last year’s celebrations, 52 people were killed and 233 seriously injured in more than 500 accidents, the National Committee for Traffic Safety said in a statement Wednesday.

Him Yann, chief of traffic police for Phnom Penh, told VOA Khmer that as much as 80 percent of the capital’s population will travel to the countryside to celebrate the coming Year of the Tiger.

“If we don’t pay attention to traffic accidents, they will happen all the time,” he said. “Drunk drivers are banned."
------
ពល​រដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​ចូល​ឆ្នាំ

ដោយ លោក ហេង រស្មី វីអូអេ ខ្មែរ
ភ្នំពេញ ថ្ងៃពុធ, 14 ខែមេសា 2010


ក្រសួង ​សាធារណៈ​ការ​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ ថ្នាក់​ចរាចរណ៍ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ។​ ការ​អំពាវ​នាវ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​កាល​ពី​ឆ្នាំ​ទៅ​បាន​សម្លាប់​ មនុស្ស៥២​នាក់​និង​ជាង​៤០០​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​គ្រោះ​ថា្នក់​ចរាចរណ៍​ពេល​ចូល​ឆ្នាំ។
គណៈ​កម្មាធិ​ការ​ជាតិ​ សុវត្ថិ​ភាព​ចរាចរណ៍​របស់​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​បាន​អំពាវ​នាវ ​ដល់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​ទាំង​អស់​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​យថាហេតុ​ក្នុង​អំឡុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ពុធ​ នេះ​ហើយគ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ចុង​សបា្តហ៍​នេះ។
យោង​តាម​ សេចក្តី​ប្រកាស​របស់​លោក ​ត្រាំ ​អ៊ីវតឹក​ រដ្ឋ​មន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូននិង​ជា​ប្រធាន​គណៈ​កម្មាធិ​ ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​បានឱ្យ​ដឹង​ថា​ គ្រោះ​ថា្នក់​ចរាចរណ៍​បាន​កើត​ឡើង​បណ្តាល​មក​ពី​អ្នក​បើក​បរ​ខ្វះ​ការ​ប្រុង ​ប្រយ័ត្ន​និង​មាន​ការ​រំលោភ​បំពាន​ចំពោះ​ច្បាប់​ចរាចរណ៍​ អ្នក​បើក​ខ្លះ​បាន​បញ្ជា​រថ​យន្ត​ក្នុង​ល្បឿន​លឿន​ហួស​កំណត់​និង​អ្នក​ខ្លះ​ ទៀត​បើក​បរ​ក្រោម​ឥទ្ធិ​ពល​នៃគ្រឿង​ស្រវឹង។
ក្នុង​អំឡុង​ឆាំ្ន​២០០៩​ កន្លង​ទៅ​នេះ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល​តែ​បី​ថ្ងៃ​ ប៉ុណ្ណោះ​មាន​ករណី​គ្រោះថា្នក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​រង​គ្រោះ​មនុស្ស​ ចំនួន​៥០៩​នាក់ ក្នុង​នោះ​មាន​៥២​នាក់​បាន​ស្លាប់បាត់​បង់​ជីវិត​ ចំណែក​ឯ​២៣៣​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​២២៤​នាក់​រង​របួស​ស្រាល។​ ហើយបើ​គិត​ជា​មធ្យម​មាន​មនុស្ស​យ៉ាង​តិច​ជាង​១០​នាក់​បាន​ស្លាប់​ក្នុង​មួយ​ ថ្ងៃ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ។
លោក​ ឧត្តម​សេនីយ៍​​ត្រី​ ហ៊ឹម​ យ៉ាន​ ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​របស់​ក្រសួង​មហា​ផ្ទៃ​បានបញ្ជាក់​ថា ​ប្រជា​ពល​រដ្ឋ​ប្រមាណ​ពី​៧០%​ទៅ​៨០%​បាន​ចាក​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​ដំណើរ​ទៅជន​បទ​និង​ទៅ​តាម​រមណីយ​ដ្ឋាន​នានា។
លោក​​បាន​មាន​ ប្រសាសន៍​ថា ​អ្នក​បើក​បរ​ណា​ដែល​ស្ថិត​ក្នុង​ភាព​ស្រវឹង​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​បើកបរ​ ជា​ដាច់​ខាត​ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​យថាហេតុ។
«បញ្ហា​ ទី១​គឺ​អប់រំ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​យល់​ពី​ច្បាប់។​ ហើយ​រឿង​ទី​ពីរ​ហ្នឹង​គឺ​រឿង​ការ​អនុវត្ត​ច្បាប់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ របស់​សមត្ថកិច្ច​ បាទ។​ ឃើញ​អ្នក​ដែល​ខុស​ត្រូវ​តែ​ពិន័យ​ដើម្បី​កុំឱ្យ​អ្នក​ហ្នឹង​បន្ត​ធ្វើ​ខុស​ត ​ទៅ​ទៀត​រហូត​ដល់​មាន​គ្រោះ​ថ្នាក់»។
នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​គណៈ​ កម្មាធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ក៏​បាន​ហាម​ឃាត់​នូវ​ការ​ដឹក​ជញ្ជូន​ មនុស្ស​លើស​កំណត់​ហើយ​អ្នក​បើក​បរ​ត្រូវ​ប្រកប​ដោយ​សុជីវ​ធម៌​និង​មាន​ការ​ អធ្យា​ស្រ័យ​ឱ្យ​គ្នាទៅ​វិញ​ទៅ​មក។​ កាល​ពី​ឆ្នាំ​២០០៩​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​​ទូទាំង​ប្រទេស​កម្ពុជា​បាន​ បណ្តាល​ឱ្យ​ជន​រង​គ្រោះសរុប​ចំនួន​២១.៥១៩​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​១.៧១៧​នាក់​និង​អ្នក​រង​របួស​ចំនួន​ ៧.០២២នាក់។
បើ​តាម​ការ​អះ​អាង​របស់​អង្ក​ការ​Handicap​ International​ បាន​ឱ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​បាន​បាត់​បង់ថវិកា​ប្រមាណ​ជិត​២៥០​លាន​ដុល្លារ​សហ​រដ្ឋ​ អាមេរិក​ក្នុង​ឆ្នាំ​២០០៩​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។
លោក​ឧត្តម​ សេនីយ​ត្រី ​ហ៊ឹម ​យ៉ាន​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បើ​តាម​ច្បាប់​អនុញ្ញាត​ ឱ្យ​បើក​បរ​ក្នុង​ល្បឿន​តែ​៤០km​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង ​ហើយ​នៅ​ពេល​ចាក​ចេញ​ពី​ក្រុង​ភ្នំពេញ​ត្រូវ​បើក​បរ​ក្នុង​ល្បឿន​កំណត់​ពី​ ៦០​ទៅ​៩០​Km ​ក្នុង​មួយ​ម៉ោង​ទៅ​តាម​ផ្លាក​សញ្ញា​ដែល​បាន​កំណត់៕

No comments:

Post a Comment