The days leading up to the New Year have become very good for shoppers, with stores around the city slashing prices by up to 70 percent on shoes, watches, electronics and even food, in an increasingly competitive market.
Ros Sothea, VOA Khmer
Phnom Penh Tuesday, 13 April 2010
Shopkeepers say they will keep prices low through the last day of the New Year, which ends April 16.
At the third floor of the Sorya, traditional Khmer music drifted from the K-Four electronics store, where inside discounts were as high as 50 percent, for products that ranged in price from $1 to $10,000.
“On the occasion of the New Year, we not only offer discounts, but we also offer gifts,” the store’s general manager, Neb Chan Thavy told VOA Khmer. “It is an effective strategy to attract buyers that increases the numbers of customers from 15 to 20 percent.”
Deals could be found throughout the city, in places like the Belami clothing store, on Sihanouk Boulevard, where some items were 70 percent off.
“It’s the first year we’ve offered such high discounts, because we face high competition,” said Sreang Lynaro, the store’s owner. “Despite getting less benefit compared to undiscounted [prices], I’ve grabbed more customers than ever, which brought our revenue up.”
In developed countries, discounts at holidays are common, but in Cambodia, it has only been in recent years that stores have had to compete for holiday revelers looking to buy new things ahead of the New Year.
Cambodians are responding. Heng Chakrya, a 22-year-old university teacher, said she had scraped together $200 this year to buy clothes.
Foreigners, too, have noticed the change.
“We all wait for Khmer New Year to clean out our house and put in new things,” Leslie Ema, director of the Center for Peace and Conflict Study, said.
One place you won’t find a discount: travel. Buses and taxis that are crowded with passengers this time of year have raised their prices to destinations across the country.
--------
ក្នុងឱកាសចូលឆ្នាំខ្មែរ ហាងលក់ទំនិញធំតូចជាច្រើនបញ្ចុះតម្លៃពិសេស
ដោយ នាង រស់ សុធា វីអួអេ ខ្មែរ
ភ្នំពេញ ថ្ងៃអង្គារ, 13 ខែមេសា 2010
នៅជាន់ទី៣នៃផ្សារទំនើបសូរិយាដ៏ អ៊ូរអរ សំឡេងតន្ត្រីចង្វាក់ប្រពៃណីបានលាន់ឮឡើងកងរំពងពីខាងក្នុងហាង លក់គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនខេហ្វ័រ។ ក្នុងរយៈពេល១៥ថ្ងៃ ចាប់តំាងពីថ្ងៃទី៣ខែមេសាមក ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចមួយនេះបានបញ្ចុះតម្លៃរហូតដល់ ៥០% ជាមួយនឹងការផ្តល់វត្ថុអនុស្សាវរីយ៍ផងនៅលើគ្រប់មុខទំនិញអេឡិច ត្រូនិចដែលមានតម្លៃចាប់ពី១ដុល្លាររហូតដល់ជាង១ម៉ឺនដុល្លារ។
ដោយ សម្លឹងមើលទៅទូរទស្សន៍ឡាសៀរទំនើបៗ ដែលដាក់តាំងតម្រៀបគ្នាជាជួរ និងមានបិទផ្លាកបញ្ចុះតម្លៃផងនោះ លោកណឹប ចាន់ថាវី អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខេហ្វ័រ បានឲ្យដឹងថា អតិថិជនតែងចង់បានរបស់របរប្រើប្រាស់ថ្មីៗ នៅពេលដែលឆ្នាំថ្មីចូលមកដល់ ដូច្នេះការបញ្ចុះតម្លៃក្នុងឱកាសចូលឆ្នាំខ្មែរនេះ គឺជាវិធីសាស្ត្រដ៏គួរឲ្យទាក់ទាញបំផុត។
«ក្នុងការចូលឆ្នាំ ខ្មែរឆ្នាំនេះ មិនត្រឹមតែយើងបញ្ចុះតម្លៃទេ គឺយើងមានរង្វាន់ថែមទៅទៀត។ ហ្នឹងគឺជាយុទ្ធសាស្ត្រ មួយទាក់ទាញអតិថិជន។ វាអាចកើនក្នុងការលក់រហូតទៅដល់ពី១៥% ទៅ២០% បើធៀបទៅនឹងអ្វីដែលយើងមិនបានធ្វើការបញ្ចុះតម្លៃ»។
ចុះ ពីជាន់ខាងលើ នៅជាប់នឹងជណ្តើរជាន់ផ្ទាល់ដី កៀកជាប់នឹងខ្លោងទ្វារចូលផ្សារទំនើបសូរិយា ឯណោះវិញ នាទិ្បកាដៃ ទូរស័ព្ទដៃ កាបួបយួរ និងគ្រឿងតុបតែងខ្លួនជាដើម ត្រូវគេរៀបដាក់ជាជួរនៅក្រោមដំបូលសំពត់តង់ប្លាស្ទីក ប្រមាណជា១០តូប ដោយភា្ជប់ជាមួយនូវផ្លាកបញ្ចុះតម្លៃធំៗព្យួរនៅពីមុខទៀតផង។
លោក ឈាន ហូរ ជំនួយការនាយកនៃក្រុមហ៊ុនលក់នាទិ្បកា Romanson ដែលចុះថ្លៃ២៥% រំពឹងទុកដោយផ្អែកលើចំនួនលក់ដែលមានសន្ទុះកើនឡើងថា លោកនឹងអាចលក់នាទិ្បកាបានចំនួន យ៉ាងតិច៥០គ្រឿងក្នុងរយៈពេល១៣ថ្ងៃនៃការបញ្ចុះតម្លៃនេះ។ ផ្ទុយទៅវិញ បើគ្មានការបញ្ចុះតម្លៃទេ ក្រុមហ៊ុនរបស់លោកត្រូវចំណាយពេលយ៉ាងតិចណាស់២ខែដើម្បីលក់បាន នាទិ្បកាចំនួន៥០គ្រឿង ដែលមានតម្លៃចាប់ពី៩០ដុល្លាររហូតដល់៥០០ដុល្លារ។
«យើងត្រូវតែ ធ្វើការបញ្ចុះតម្លៃ ពេលយើងធ្វើការបញ្ចុះតម្លៃទៅ យើងរំពឹងថា យើងអាចលក់បាន៥០គ្រឿង។ មុនធ្វើការបញ្ចុះតម្លៃ យើងអាចលក់២ខែបានអស់»។
គួរកត់សម្គាល់ថា នៅប្រទេសជឿនលឿននានានៅក្នុងពិភពលោក ហាងលក់ទំនិញធំៗតែងតែបង្កើតកម្មវិធីបញ្ចុះតម្លៃនេះ នៅក្នុងឱកាសបុណ្យជាតិរបស់ពួកគេ ជាពិសេសនៅរៀងរាល់ដំណាច់ឆ្នាំ ដើម្បីលាងសម្អាតទំនិញចាស់ៗឲ្យអស់ ពីឃ្លំាងមុននឹងនាំទំនិញថ្មីចូល។ យុទ្ធសាស្ត្រនេះត្រូវគេទទួលស្គាល់ជាទូទៅថា ជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការទាក់ទាញអ្នកទិញ និងបង្កើនការលក់។
ដោយឡែក នៅប្រទេសកម្ពុជាការប្រើប្រាស់យុទ្ធសាស្ត្របញ្ចុះតម្លៃនេះបានរីក សុសសាយយ៉ាងខ្លាំងក្នុងរយៈពេល ២ឬ៣ឆ្នាំចុងក្រោយនេះ នៅពេលដែលមានការប្រកួតប្រជែងកាន់តែខ្លំាងឡើងក្នុងចំណោមហាងលក់ ទំនិញនានា។
នៅតាមដងមហាវិថីព្រះសីហនុឆ្ពោះទៅកាន់វិមានឯករាជ្យ ដែលជាមហាវិថីពាណិជ្ជកម្មដ៏មមាញឹកមួយ ហាងលក់សម្លៀកបំពាក់បែបយុវវ័យ Belami បានបញ្ចុះតម្លៃរហូតដល់ទៅ៧០%។
លោក ស្រៀង លីណារ៉ូ ម្ចាស់ហាង Belami បាននិយាយថា ក្នុងឱកាសចូលឆ្នាំខ្មែរបែបនេះ ហាងនិមួយៗបានប្រកួតគ្នាបញ្ចុះតម្លៃដែលតម្រូវឲ្យហាងរបស់ធ្វើការ បញ្ចុះតម្លៃដែរ បើមិនដូច្នោះទេ លោកមិនអាចអូសទាញអ្នកទិញបាននោះទេ។ ម្ល៉ោះហើយដើម្បីដណ្តើមបានអតិថិជន លោកសុខចិត្តចំណេញតិចហើយបញ្ចុះតម្លៃឲ្យបានច្រើនដែលលោកមិន ធ្លាប់ធ្វើពីមុនមក។
«ឆ្នាំហ្នឹងគឺខ្ញុំបញ្ចុះតម្លៃពិសេសរហូត ទៅដល់៧០% ។ ពីដើមឡើយមកអត់ដែលមានទេ គឺដោយសារតែគូប្រកួតប្រជែងហ្នឹងគឺគេធ្វើដល់៧០%។ អញ្ចឹង បើទោះបីខ្ញុំចំណេញអត់បានច្រើនប្រៀបធៀបទៅនឹងការដែលអត់បាន បញ្ចុះតម្លៃមែន ប៉ុន្តែមានភ្ញៀវច្រើនទិញ ហើយប្រាក់ចំណេញហ្នឹងគឺបានលើសមុន»។
យ៉ាងណាក៏ដោយ ការប្រកួតប្រជែងគ្នានេះបានផ្តល់ផលចំណេញសម្រាប់ប្រជាជនខ្មែរដែលសម្លឹងរកទំនិញដែលមានតម្លៃថោក។
ក្នុង ឈុតខោខាវប៊ូយ អាវយឺតរឹបរាង នារីសក់ទង់ដែងវ័យ២២ឆ្នាំ នាង ហេង ចរិយាបានដើរយឺតៗនៅក្នុងហាងលក់ សម្លៀកបំពាក់មួយដោយកែវភ្នែករបស់នាងរេចុះរេឡើងសំដៅរកទិញស្បែក ជើងដែលមានពណ៌ស័ក្តិសមនឹងរូបនាង។ នាង ហេង ចរិយា ដែលមានមុខរបរជាគ្រួបង្រៀននៅសាកលវិទ្យាល័យ បាននិយាយថា នាងបានត្រៀមកញ្ចប់ប្រាក់ចំនួន២០០ដុល្លារ សម្រាប់ទិញរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនក្នុងឱកាសចូលឆ្នាំ ខ្មែរ។
«ឥឡូវហ្នឹងគឺគេចាប់នូវវិធីសាស្ត្របញ្ចុះតម្លៃ ជាពិសេសជិតដល់ថ្ងៃបុណ្យ។ ខ្ញុំគិតថា វាល្អមែនទែន ព្រោះយើងអាចទទួលយកបាននូវទំនិញដែលល្អ និងតម្លៃថោក»។
មិន ត្រឹមតែប្រជាជនខ្មែរនោះទេ ដែលចាត់ទុកឱកាសចូលឆ្នាំខ្មែរនេះជាឱកាសល្អសម្រាប់ទិញទំនិញ សូម្បីតែជនបរទេសមួយចំនួនក៏យល់ឃើញដូចគ្នានេះដែរ។
នៅក្នុង ហាងលក់គ្រឿងអេឡិចត្រូនិចមួយ លោកស្រី នាយកមជ្ឈមណ្ឌលសន្តិភាពនិងវិបតិ្តដែលបានរស់នៅក្នុងប្រទេស កម្ពុជារយៈពេល១៣ឆ្នាំហើយនោះ បាននិយាយផងសើចសប្បាយផងនៅពេលលោកស្រីកំពុងទិញឆ្នាំងអ៊ុត ថា លោកស្រីតែងតែទិញទំនិញនៅរៀងរាល់ពេលបុណ្យចូលឆ្នាំខ្មែរ ព្រោះលោកស្រីអាចទទួលបានតម្លៃពិសេស ខុសពីថ្ងៃធម្មតា។
« រីករាយណាស់ដែលអាចទិញរបស់បញ្ចុះតម្លៃ និងទទួលបានកាដូពិសេសថែមទៀត។ វាពិតជាល្អខ្លំាងណាស់។ ពួកយើងតែងតែរង់ចាំថ្ងៃចូលឆ្នាំខ្មែរចូលមកដល់ ដើម្បីបោសសម្អាតផ្ទះរបស់យើង និងទិញរបស់ថ្មីៗដាក់ក្នុងផ្ទះ។
ថ្វី បើប្រជាជនមួយចំនួនទទួលបានផលប្រយោជន៍ពីការលក់ទំនិញចុះថ្លៃ ក្នុងរយៈពេលនេះ ក៏ប៉ុន្តែ មានប្រជាពលរដ្ឋមួយចំនួនទៀត កំពុងប្រឈមនឹងការតម្លើងថ្លៃសេវាកម្មដឹកជញ្ជូនដ៏ខ្ពស់ ដូចជាតម្លៃរថយន្តក្រុង និងតម្លៃតាក់ស៊ី ជាដើម។ តម្លៃសម្រាប់អ្នកធ្វើដំណើរម្នាក់បានកើនជាមធ្យមពី ១ម៉ឺនទៅ១៥.000 រៀល សម្រាប់ការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនទំាងពីរប្រភេទនេះ ទៅតាមខេត្តជិតឬឆ្ងាយ នៅទូទំាងប្រទេស ដោយសារតែចំនួនអ្នកដំណើរកើនឡើង៕
Ros Sothea, VOA Khmer
Phnom Penh Tuesday, 13 April 2010
“On the occasion of the New Year, we not only offer discounts, but we also offer gifts. It is an effective strategy to attract buyers that increases the numbers of customers from 15 to 20 percent.”The days leading up to the New Year have become very good for shoppers, with stores around the city slashing prices by up to 70 percent on shoes, watches, electronics and even food, in an increasingly competitive market.
Shopkeepers say they will keep prices low through the last day of the New Year, which ends April 16.
At the third floor of the Sorya, traditional Khmer music drifted from the K-Four electronics store, where inside discounts were as high as 50 percent, for products that ranged in price from $1 to $10,000.
“On the occasion of the New Year, we not only offer discounts, but we also offer gifts,” the store’s general manager, Neb Chan Thavy told VOA Khmer. “It is an effective strategy to attract buyers that increases the numbers of customers from 15 to 20 percent.”
Deals could be found throughout the city, in places like the Belami clothing store, on Sihanouk Boulevard, where some items were 70 percent off.
“It’s the first year we’ve offered such high discounts, because we face high competition,” said Sreang Lynaro, the store’s owner. “Despite getting less benefit compared to undiscounted [prices], I’ve grabbed more customers than ever, which brought our revenue up.”
In developed countries, discounts at holidays are common, but in Cambodia, it has only been in recent years that stores have had to compete for holiday revelers looking to buy new things ahead of the New Year.
Cambodians are responding. Heng Chakrya, a 22-year-old university teacher, said she had scraped together $200 this year to buy clothes.
Foreigners, too, have noticed the change.
“We all wait for Khmer New Year to clean out our house and put in new things,” Leslie Ema, director of the Center for Peace and Conflict Study, said.
One place you won’t find a discount: travel. Buses and taxis that are crowded with passengers this time of year have raised their prices to destinations across the country.
--------
ក្នុងឱកាសចូលឆ្នាំខ្មែរ ហាងលក់ទំនិញធំតូចជាច្រើនបញ្ចុះតម្លៃពិសេស
ដោយ នាង រស់ សុធា វីអួអេ ខ្មែរ
ភ្នំពេញ ថ្ងៃអង្គារ, 13 ខែមេសា 2010
«ក្នុង ការចូលឆ្នាំខ្មែរឆ្នាំនេះ មិនត្រឹមតែយើងបញ្ចុះតម្លៃទេ គឺយើងមានរង្វាន់ថែមទៅទៀត។ ហ្នឹងគឺជាយុទ្ធសាស្ត្រ មួយទាក់ទាញអតិថិជន។ វាអាចកើនក្នុងការលក់រហូតទៅដល់ពី១៥% ទៅ២០% បើធៀបទៅនឹងអ្វីដែលយើងមិនបានធ្វើការបញ្ចុះតម្លៃ»។ចូល ឆ្នាំខ្មែរ គឺជាឱកាសល្អសម្រាប់អ្នកទិញ។ ចាប់តាំងពីដើមខែមេសានេះមកម្ល៉េះ ហាងលក់ទំនិញតូចធំជាច្រើន នៅក្នុងរាជធានីភ្នំពេញបានដាក់លក់បញ្ចុះតម្លៃចាប់ពី១០ % រហូតដល់៧០% នូវ មុខទំនិញសម្រាប់ប្រើប្រាស់រាប់សិបប្រភេទ ដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប នាទិ្បកា គ្រឿងថែរក្សាសម្ផស្ស គ្រឿងអេឡិចត្រូនិច និងចំណីអាហារមួយចំនួនផងដែរប្រយោជន៍ដើម្បីស្រូបយកអតិថិជនឲ្យបាន កាន់តែច្រើនក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ពិធីចូលឆ្នាំដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ ពុធស្អែកនេះទៅ។ ហើយការបញ្ចុះតម្លៃភាគច្រើនធ្វើឡើងរហូតដល់ថ្ងៃសុក្រដែលជាថ្ងៃ បង្ហើយនៃពិធីបុណ្យចូលឆ្នាំ។
នៅជាន់ទី៣នៃផ្សារទំនើបសូរិយាដ៏ អ៊ូរអរ សំឡេងតន្ត្រីចង្វាក់ប្រពៃណីបានលាន់ឮឡើងកងរំពងពីខាងក្នុងហាង លក់គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនខេហ្វ័រ។ ក្នុងរយៈពេល១៥ថ្ងៃ ចាប់តំាងពីថ្ងៃទី៣ខែមេសាមក ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចមួយនេះបានបញ្ចុះតម្លៃរហូតដល់ ៥០% ជាមួយនឹងការផ្តល់វត្ថុអនុស្សាវរីយ៍ផងនៅលើគ្រប់មុខទំនិញអេឡិច ត្រូនិចដែលមានតម្លៃចាប់ពី១ដុល្លាររហូតដល់ជាង១ម៉ឺនដុល្លារ។
ដោយ សម្លឹងមើលទៅទូរទស្សន៍ឡាសៀរទំនើបៗ ដែលដាក់តាំងតម្រៀបគ្នាជាជួរ និងមានបិទផ្លាកបញ្ចុះតម្លៃផងនោះ លោកណឹប ចាន់ថាវី អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខេហ្វ័រ បានឲ្យដឹងថា អតិថិជនតែងចង់បានរបស់របរប្រើប្រាស់ថ្មីៗ នៅពេលដែលឆ្នាំថ្មីចូលមកដល់ ដូច្នេះការបញ្ចុះតម្លៃក្នុងឱកាសចូលឆ្នាំខ្មែរនេះ គឺជាវិធីសាស្ត្រដ៏គួរឲ្យទាក់ទាញបំផុត។
«ក្នុងការចូលឆ្នាំ ខ្មែរឆ្នាំនេះ មិនត្រឹមតែយើងបញ្ចុះតម្លៃទេ គឺយើងមានរង្វាន់ថែមទៅទៀត។ ហ្នឹងគឺជាយុទ្ធសាស្ត្រ មួយទាក់ទាញអតិថិជន។ វាអាចកើនក្នុងការលក់រហូតទៅដល់ពី១៥% ទៅ២០% បើធៀបទៅនឹងអ្វីដែលយើងមិនបានធ្វើការបញ្ចុះតម្លៃ»។
ចុះ ពីជាន់ខាងលើ នៅជាប់នឹងជណ្តើរជាន់ផ្ទាល់ដី កៀកជាប់នឹងខ្លោងទ្វារចូលផ្សារទំនើបសូរិយា ឯណោះវិញ នាទិ្បកាដៃ ទូរស័ព្ទដៃ កាបួបយួរ និងគ្រឿងតុបតែងខ្លួនជាដើម ត្រូវគេរៀបដាក់ជាជួរនៅក្រោមដំបូលសំពត់តង់ប្លាស្ទីក ប្រមាណជា១០តូប ដោយភា្ជប់ជាមួយនូវផ្លាកបញ្ចុះតម្លៃធំៗព្យួរនៅពីមុខទៀតផង។
លោក ឈាន ហូរ ជំនួយការនាយកនៃក្រុមហ៊ុនលក់នាទិ្បកា Romanson ដែលចុះថ្លៃ២៥% រំពឹងទុកដោយផ្អែកលើចំនួនលក់ដែលមានសន្ទុះកើនឡើងថា លោកនឹងអាចលក់នាទិ្បកាបានចំនួន យ៉ាងតិច៥០គ្រឿងក្នុងរយៈពេល១៣ថ្ងៃនៃការបញ្ចុះតម្លៃនេះ។ ផ្ទុយទៅវិញ បើគ្មានការបញ្ចុះតម្លៃទេ ក្រុមហ៊ុនរបស់លោកត្រូវចំណាយពេលយ៉ាងតិចណាស់២ខែដើម្បីលក់បាន នាទិ្បកាចំនួន៥០គ្រឿង ដែលមានតម្លៃចាប់ពី៩០ដុល្លាររហូតដល់៥០០ដុល្លារ។
«យើងត្រូវតែ ធ្វើការបញ្ចុះតម្លៃ ពេលយើងធ្វើការបញ្ចុះតម្លៃទៅ យើងរំពឹងថា យើងអាចលក់បាន៥០គ្រឿង។ មុនធ្វើការបញ្ចុះតម្លៃ យើងអាចលក់២ខែបានអស់»។
គួរកត់សម្គាល់ថា នៅប្រទេសជឿនលឿននានានៅក្នុងពិភពលោក ហាងលក់ទំនិញធំៗតែងតែបង្កើតកម្មវិធីបញ្ចុះតម្លៃនេះ នៅក្នុងឱកាសបុណ្យជាតិរបស់ពួកគេ ជាពិសេសនៅរៀងរាល់ដំណាច់ឆ្នាំ ដើម្បីលាងសម្អាតទំនិញចាស់ៗឲ្យអស់ ពីឃ្លំាងមុននឹងនាំទំនិញថ្មីចូល។ យុទ្ធសាស្ត្រនេះត្រូវគេទទួលស្គាល់ជាទូទៅថា ជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការទាក់ទាញអ្នកទិញ និងបង្កើនការលក់។
ដោយឡែក នៅប្រទេសកម្ពុជាការប្រើប្រាស់យុទ្ធសាស្ត្របញ្ចុះតម្លៃនេះបានរីក សុសសាយយ៉ាងខ្លាំងក្នុងរយៈពេល ២ឬ៣ឆ្នាំចុងក្រោយនេះ នៅពេលដែលមានការប្រកួតប្រជែងកាន់តែខ្លំាងឡើងក្នុងចំណោមហាងលក់ ទំនិញនានា។
នៅតាមដងមហាវិថីព្រះសីហនុឆ្ពោះទៅកាន់វិមានឯករាជ្យ ដែលជាមហាវិថីពាណិជ្ជកម្មដ៏មមាញឹកមួយ ហាងលក់សម្លៀកបំពាក់បែបយុវវ័យ Belami បានបញ្ចុះតម្លៃរហូតដល់ទៅ៧០%។
លោក ស្រៀង លីណារ៉ូ ម្ចាស់ហាង Belami បាននិយាយថា ក្នុងឱកាសចូលឆ្នាំខ្មែរបែបនេះ ហាងនិមួយៗបានប្រកួតគ្នាបញ្ចុះតម្លៃដែលតម្រូវឲ្យហាងរបស់ធ្វើការ បញ្ចុះតម្លៃដែរ បើមិនដូច្នោះទេ លោកមិនអាចអូសទាញអ្នកទិញបាននោះទេ។ ម្ល៉ោះហើយដើម្បីដណ្តើមបានអតិថិជន លោកសុខចិត្តចំណេញតិចហើយបញ្ចុះតម្លៃឲ្យបានច្រើនដែលលោកមិន ធ្លាប់ធ្វើពីមុនមក។
«ឆ្នាំហ្នឹងគឺខ្ញុំបញ្ចុះតម្លៃពិសេសរហូត ទៅដល់៧០% ។ ពីដើមឡើយមកអត់ដែលមានទេ គឺដោយសារតែគូប្រកួតប្រជែងហ្នឹងគឺគេធ្វើដល់៧០%។ អញ្ចឹង បើទោះបីខ្ញុំចំណេញអត់បានច្រើនប្រៀបធៀបទៅនឹងការដែលអត់បាន បញ្ចុះតម្លៃមែន ប៉ុន្តែមានភ្ញៀវច្រើនទិញ ហើយប្រាក់ចំណេញហ្នឹងគឺបានលើសមុន»។
យ៉ាងណាក៏ដោយ ការប្រកួតប្រជែងគ្នានេះបានផ្តល់ផលចំណេញសម្រាប់ប្រជាជនខ្មែរដែលសម្លឹងរកទំនិញដែលមានតម្លៃថោក។
ក្នុង ឈុតខោខាវប៊ូយ អាវយឺតរឹបរាង នារីសក់ទង់ដែងវ័យ២២ឆ្នាំ នាង ហេង ចរិយាបានដើរយឺតៗនៅក្នុងហាងលក់ សម្លៀកបំពាក់មួយដោយកែវភ្នែករបស់នាងរេចុះរេឡើងសំដៅរកទិញស្បែក ជើងដែលមានពណ៌ស័ក្តិសមនឹងរូបនាង។ នាង ហេង ចរិយា ដែលមានមុខរបរជាគ្រួបង្រៀននៅសាកលវិទ្យាល័យ បាននិយាយថា នាងបានត្រៀមកញ្ចប់ប្រាក់ចំនួន២០០ដុល្លារ សម្រាប់ទិញរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនក្នុងឱកាសចូលឆ្នាំ ខ្មែរ។
«ឥឡូវហ្នឹងគឺគេចាប់នូវវិធីសាស្ត្របញ្ចុះតម្លៃ ជាពិសេសជិតដល់ថ្ងៃបុណ្យ។ ខ្ញុំគិតថា វាល្អមែនទែន ព្រោះយើងអាចទទួលយកបាននូវទំនិញដែលល្អ និងតម្លៃថោក»។
មិន ត្រឹមតែប្រជាជនខ្មែរនោះទេ ដែលចាត់ទុកឱកាសចូលឆ្នាំខ្មែរនេះជាឱកាសល្អសម្រាប់ទិញទំនិញ សូម្បីតែជនបរទេសមួយចំនួនក៏យល់ឃើញដូចគ្នានេះដែរ។
នៅក្នុង ហាងលក់គ្រឿងអេឡិចត្រូនិចមួយ លោកស្រី នាយកមជ្ឈមណ្ឌលសន្តិភាពនិងវិបតិ្តដែលបានរស់នៅក្នុងប្រទេស កម្ពុជារយៈពេល១៣ឆ្នាំហើយនោះ បាននិយាយផងសើចសប្បាយផងនៅពេលលោកស្រីកំពុងទិញឆ្នាំងអ៊ុត ថា លោកស្រីតែងតែទិញទំនិញនៅរៀងរាល់ពេលបុណ្យចូលឆ្នាំខ្មែរ ព្រោះលោកស្រីអាចទទួលបានតម្លៃពិសេស ខុសពីថ្ងៃធម្មតា។
« រីករាយណាស់ដែលអាចទិញរបស់បញ្ចុះតម្លៃ និងទទួលបានកាដូពិសេសថែមទៀត។ វាពិតជាល្អខ្លំាងណាស់។ ពួកយើងតែងតែរង់ចាំថ្ងៃចូលឆ្នាំខ្មែរចូលមកដល់ ដើម្បីបោសសម្អាតផ្ទះរបស់យើង និងទិញរបស់ថ្មីៗដាក់ក្នុងផ្ទះ។
ថ្វី បើប្រជាជនមួយចំនួនទទួលបានផលប្រយោជន៍ពីការលក់ទំនិញចុះថ្លៃ ក្នុងរយៈពេលនេះ ក៏ប៉ុន្តែ មានប្រជាពលរដ្ឋមួយចំនួនទៀត កំពុងប្រឈមនឹងការតម្លើងថ្លៃសេវាកម្មដឹកជញ្ជូនដ៏ខ្ពស់ ដូចជាតម្លៃរថយន្តក្រុង និងតម្លៃតាក់ស៊ី ជាដើម។ តម្លៃសម្រាប់អ្នកធ្វើដំណើរម្នាក់បានកើនជាមធ្យមពី ១ម៉ឺនទៅ១៥.000 រៀល សម្រាប់ការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនទំាងពីរប្រភេទនេះ ទៅតាមខេត្តជិតឬឆ្ងាយ នៅទូទំាងប្រទេស ដោយសារតែចំនួនអ្នកដំណើរកើនឡើង៕
No comments:
Post a Comment