An exhibition on the effects of land mines and unexploded munitions in Cambodia wrapped up at the UN in New York Monday, having displayed some of the country’s achievements in both demining and art.
Men Kimseng, VOA Khmer
New York Monday, 12 April 2010
The exhibit, “Impact,” was meant to raise mine awareness as well as highlight Cambodia’s achievements in dealing with the remnants of conflict.
“Ten years ago, Cambodia was known as one of the most affected countries in the world, and now people look to Cambodia as one of the global leaders in mine action,” Alex Hiniker, the main organizer of the exhibit, told VOA Khmer.
Cambodia was once littered with mines and ordnance from decades of war, where peace came only as recently as 1998. Clearance efforts have reduced the number of deaths dramatically, down for example from 450 in 2006 to 243 in 2009.
The country’s deminers now contribute to UN peacekeeping operations in places like Sudan.
“Impact” showcased the work of 10 Cambodian artists, including one woman, who met with villagers in mine-affected areas and places that had been cleared of mines and ordnance. They spoke to survivors of explosions, deminers and others, before creating paintings and sculptures for the exhibit.
One painting, “Aphorp,” depicts a wild cow with a broken leg standing amid barbed wire and mines.
“This painting is about the disaster caused by land mines, or the impact they have,” the creator, Srey Bandol, told VOA Khmer by phone from Phnom Penh. “The script on the mines, which says, ‘China,’ ‘US,’ and ‘USSR,’ represents countries from where [the mines] are imported.”
Srey Bandol also painted “Chhai You,” or “Success,” which depicts the work of demining agencies like the Cambodian Mine Action Center, the Mine Advisory Group and the government’s Cambodian Mine Action and Victim Assistance Authority.
Artist Chhon Dina contributed a sculpture called “This Shattered Life is Also Your Problem.”
“I made this sculpture from ceramics and iron,” he told VOA Khmer. “The bottom part is a defused mine. I made this sculpture to represent how it affects the mind of mankind—so landmine producers should stop producing them and peace should prevail.”
Suos Sodavy created a work featuring businesses that have arisen on land cleared of mines: a motorcycle repair shop, hair dresser, bakery furniture store and restaurant.
Hiniker said the exhibit was a chance for artists to share their work, “so that people know that Cambodia is not just a country affected by landmines, it’s a country with a thriving arts scene.”
------
ពិព័រណ៍ស្នាដៃសិល្បៈខ្មែរនៅក្រុងញូយ៉ក
ដោយ អ្នកប្រែសម្រួលលោក អ៊ូ ធូក
វ៉ាស៊ីនតោន ថ្ងៃច័ន្ទ, 12 ខែមេសា 2010
ការ ដាក់តាំងនេះគឺដើម្បីបង្ហាញពីសមិទ្ធិផលនៃកិច្ចខិតខំប្រឹង ប្រែងដោះមីននៅប្រទេសកម្ពុជាដែលមានតាំងពីឆ្នាំ១៩៩២មក ហើយក្រុមអ្នករៀបចំពិព័រណ៍ដែលមានឈ្មោះថា «Impact» ឬ «ផលប៉ះពាល់»នេះ សង្ឃឹមថា នឹងទាក់ទាញបាននូវការគាំទ្រអន្តរជាតិឱ្យយល់ដឹងថែមទៀតពី តម្រូវការដែលនៅតែមាននៅឡើយក្នុងប្រទេសកម្ពុជាទាក់ទងនឹងការ បោសសម្អាតមីន។
កញ្ញា អាឡិច ហ៊ីនីគឺ ដែលជាអ្នករៀបចំឱ្យមានការតាំងពិព័រពណ៍នេះបានបញ្ជាក់ថា៖
«គោល បំណងនៃការតាំងពិព័រណ៍នេះគឺដើម្បីបង្ហាញថា តើកម្ពុជាបានបោះជំហានមកដល់ណាហើយក្នុងរយៈពេល១០ឆ្នាំកន្លងមក នេះ ព្រោះអី កាលពី១០ឆ្នាំមុន ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសមួយដែលទទួលរងការប៉ះពាល់ដោយសារមីនខ្លាំងជាងគេនៅលើ ពិភពលោក ប៉ុន្តែនៅពេលឥឡូវនេះ គេក្រឡេកមើលមកប្រទេសកម្ពុជាថា ជាអ្នកនាំមុខគេក្នុងពិភពលោកខាងសកម្មភាពដោះមីន»។
ពិព័រណ៍ នេះជាស្នាដៃរបស់សិល្បករចំនួន១០នាក់ក្នុងនោះ មានស្រីមួយនាក់។ វិចិត្រករទាំង១០នាក់បានជួបជាមួយប្រជាពលរដ្ឋដែលរស់នៅលើតំបន់ ដែលនៅមានគ្រាប់មីននិងតំបន់ដែលបានដោះមីនរួច ជួបជាមួយជនរងគ្រោះដោយសារគ្រាប់មីន និងក្រុមអ្នកដោះមីនដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅអំពីស្ថាន ភាពរបស់ពួកគេ ហើយរូបស្នាដៃសិល្បៈទាំងនេះគឺជាការបកស្រាយពីការយល់ឃើញរបស់ពួក គេអំពីសកម្មភាពមីននៅកម្ពុជា។
លោកស្រី បណ្តូល វិចិត្រករវ័យ ៣៧ឆ្នាំ មកពីអង្គការហ្វា ពន្លឺសិល្បៈ បានគូសគំនូសមួយដែលដាក់ឈ្មោះថា «អភ័ព្វ» ។ វាគឺជាគំនូររូបសត្វគោព្រៃមួយកំបុតជើងក្រោយខាងឆ្វេង មានទឹកមុខក្រៀមក្រំ ឈរក្បែរក្បាលគ្រាប់ផ្លោងចាស់ៗជាច្រើន និងឈរនៅចំពីលើដីដែលមានបង្កប់គ្រាប់មីនជាច្រើន។ ពាសពេញលើផ្ទាំងគំនូរមានព័ទ្ធទៅដោយរូបបន្លាលួសខ្វាត់ខ្វែង។
លោកបណ្តូល បានធ្វើការបកស្រាយពីរូបភាពនេះថា៖
«ខ្ញុំ គូរមានរូបគោព្រៃ ព្រោះធម្មតានៅស្រុកខ្មែរយើងគេដឹងថា គោព្រៃគឺជាតំណាងឱ្យស្រុកខ្មែរដែរ អញ្ចឹងខ្ញុំគូរគោព្រៃបាក់ជើងមួយហើយនៅខាងលើគោព្រៃមាន ដូចជាបន្លាលួសហើយមានដូចជាមីនធ្លាក់ចុះមក ហើយនៅខាងក្រោមមានមីនកប់នៅក្នុងដីមានបន្លាលួសដែរ។ រូបនេះខ្ញុំនិយាយអំពីមហន្តរាយដោយសារមីនឬក៏ផលប៉ះពាល់ដោយសារ មីន ហើយក្នុងហ្នឹងមានអក្សរដូចជាចិន សហរដ្ឋអាមេរិក និងមកពីសូវៀត អីអញ្ចឹង ពីព្រោះ តាមខ្ញុំសិក្សាទៅ មីនភាគច្រើនមកពីប្រទេសពីរបីហ្នឹង ...គោកំបុតជើងចង់មានន័យថា មហន្តរាយបានកើតឡើងដល់ពលរដ្ឋដល់ប្រទេសជាតិយើងដែលមានមនុស្ស ពិការឬក៏ មិនត្រឹមតែពិការទេ ចង់និយាយថា វាបាត់បង់អ្វីម្យ៉ាង»។
នៅលើផ្ទាំងមួយទៀតវិចិត្រកររូបនេះបាន ដាក់ឈ្មោះឱ្យថា «ជ័យោ» ដែលជាការរៀបរាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារដោះ មីនមួយចំនួនដែលមានដូចជាស៊ីម៉ាក់ អាជ្ញាធរមីនកម្ពុជា និងអង្គការMAG ជាដើម។
ចំណែកសិល្បករ ឈុន ឌីណា បានចូលរួមការជួយលើកកម្ពស់ពីសមិទ្ធិផលនៃសកម្មភាពបោសសម្អាតមីន បានរៀបរាប់ពីចម្លាក់របស់នាងថា៖
«នៅខាងក្រោមគឺមានគ្រាប់មីន ប៉ុន្តែគ្រាប់មីនងាប់ហើយ ហើយខ្ញុំធ្វើឡើងដោយបីចំណែក។ ចំណែកទីមួយមានក្បាលហើយនឹងចំណែកទីពីរដងខ្លួន ចំណែកទីបីជើង គឺពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ពីព្រោះចំណែកៗហ្នឹង ពេលគេគ្រោះថ្នាក់ ពេលខ្លះគេអាចប៉ះពាល់ទៅដល់រាងកាយគេគ្រប់កន្លែង។ ដូច្នេះរូបចម្លាក់ដែលខ្ញុំធ្វើឡើងគឺតំណាងឱ្យការប៉ះពាល់ដល់ទឹក ចិត្តមនុស្សដែលគេធ្វើគ្រាប់បែកហ្នឹង។ សូមកុំឱ្យធ្វើគ្រាប់បែកហ្នឹង សូមឱ្យមានសន្តិភាព»។
ក្នុង ចំណោមផ្ទាំងសិល្បៈដែលដាក់បង្ហាញក៏មានផ្ទាំងស្នាដៃមួយដែលរចនា ឡើងដោយរូបថតជាច្រើនបង្ហាញពីសមិទ្ធិផលដែលកើតឡើងក្រោយពីត្រូវ បានដោះមីនរួចរាល់ ក្នុងនោះមានដូចជា កន្លែងជួសជុលម៉ូតូ កន្លែងអ៊ុតសក់ ហាងលក់នំ ហាងគ្រឿងសង្ហារឹម និង អាហារដ្ឋានជាដើម។ នេះជាស្នាដៃរបស់វិចិត្រករឈ្មោះ សួស សុដាវី។
កញ្ញា អាឡិច ហ៊ីនីគឺ ក៏បានផ្តល់ការពន្យល់ថា ការជ្រើសរើសយកសិល្បៈ ធ្វើជាយាន្តសម្រាប់ការផ្សព្វផ្សាយនេះ ក៏ដើម្បីចង់បង្ហាញថា ទន្ទឹមហ្នឹងពេលដែលប្រទេសកម្ពុជាបានងើបឡើងវិញ ពីស្នាកស្នាមសង្គ្រាម ហើយសិល្បៈក៏បានរស់ឡើងវិញដែរ ហើយវាជាឱកាសមួយសម្រាប់ឱ្យសិល្បករបានបង្ហាញស្នាដៃរបស់ពួកគេ។
«វា គឺជាឱកាសមួយសម្រាប់សិល្បៈករចែករំលែកស្នាដៃសិល្បៈរបស់ពួកគេនៅ ជុំវិញពិភពលោកដើម្បីឱ្យគេបានដឹងថា ប្រទេសកម្ពុជាគឺមិនគ្រាន់តែជាប្រទេសដែលបានរងផលប៉ះពាល់ដោយសារ គ្រាប់មីនទេ តែវាក៏ជាប្រទេសមួយដែលមានសិល្បៈកំពុងរីកចម្រើនផងដែរ»។
ប្រទេស កម្ពុជាបានរងផលប៉ះពាល់ដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ បន្ទាប់ពីសង្គ្រាមក្នុងស្រុកដែលបានអូសបន្លាយពេលអស់ជាច្រើនទស វត្សរ៍ ប៉ុន្តែបានប្រែក្លាយបទពិសោធន៍នៃការឈឺចាប់នេះទៅជាជំនាញនៃការ ដោះមីនដែលប្រទេសនេះចែករំលែកក្នុងបេសកកម្មរបស់អង្គការសហប្រជា ជាតិ។
ក្នុងសន្ទរកថាបើកសម្រាប់ពិព័រណ៍នេះ លោក Alain Le Roy អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការ រក្សាសន្តិភាពបានសរសើរប្រទេសកម្ពុជាដែលបានចូលរួមចំណែកក្នុង ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានផ្តល់កងដោះមីនទៅប្រទេសមួយចំនួនដូចជាស៊ូដង់។
ក្រៅពីទីក្រុងញូយ៉កពិព័រណ៍នេះក៏ធ្លាប់បានដាក់បង្ហាញនៅប្រទេសកម្ពុជានិងប្រទេសកូឡំប៊ីផងដែរ៕
Men Kimseng, VOA Khmer
New York Monday, 12 April 2010
“Ten years ago, Cambodia was known as one of the most affected countries in the world, and now people look to Cambodia as one of the global leaders in mine action.”An exhibition on the effects of land mines and unexploded munitions in Cambodia wrapped up at the UN in New York Monday, having displayed some of the country’s achievements in both demining and art.
The exhibit, “Impact,” was meant to raise mine awareness as well as highlight Cambodia’s achievements in dealing with the remnants of conflict.
“Ten years ago, Cambodia was known as one of the most affected countries in the world, and now people look to Cambodia as one of the global leaders in mine action,” Alex Hiniker, the main organizer of the exhibit, told VOA Khmer.
Cambodia was once littered with mines and ordnance from decades of war, where peace came only as recently as 1998. Clearance efforts have reduced the number of deaths dramatically, down for example from 450 in 2006 to 243 in 2009.
The country’s deminers now contribute to UN peacekeeping operations in places like Sudan.
“Impact” showcased the work of 10 Cambodian artists, including one woman, who met with villagers in mine-affected areas and places that had been cleared of mines and ordnance. They spoke to survivors of explosions, deminers and others, before creating paintings and sculptures for the exhibit.
One painting, “Aphorp,” depicts a wild cow with a broken leg standing amid barbed wire and mines.
“This painting is about the disaster caused by land mines, or the impact they have,” the creator, Srey Bandol, told VOA Khmer by phone from Phnom Penh. “The script on the mines, which says, ‘China,’ ‘US,’ and ‘USSR,’ represents countries from where [the mines] are imported.”
Srey Bandol also painted “Chhai You,” or “Success,” which depicts the work of demining agencies like the Cambodian Mine Action Center, the Mine Advisory Group and the government’s Cambodian Mine Action and Victim Assistance Authority.
Artist Chhon Dina contributed a sculpture called “This Shattered Life is Also Your Problem.”
“I made this sculpture from ceramics and iron,” he told VOA Khmer. “The bottom part is a defused mine. I made this sculpture to represent how it affects the mind of mankind—so landmine producers should stop producing them and peace should prevail.”
Suos Sodavy created a work featuring businesses that have arisen on land cleared of mines: a motorcycle repair shop, hair dresser, bakery furniture store and restaurant.
Hiniker said the exhibit was a chance for artists to share their work, “so that people know that Cambodia is not just a country affected by landmines, it’s a country with a thriving arts scene.”
------
ពិព័រណ៍ស្នាដៃសិល្បៈខ្មែរនៅក្រុងញូយ៉ក
ដោយ អ្នកប្រែសម្រួលលោក អ៊ូ ធូក
វ៉ាស៊ីនតោន ថ្ងៃច័ន្ទ, 12 ខែមេសា 2010
«ខ្ញុំគូរមានរូបគោព្រៃ ព្រោះធម្មតានៅស្រុកខ្មែរយើងគេដឹងថា គោព្រៃគឺជាតំណាងឱ្យស្រុកខ្មែរដែរ»។ពិព័រណ៍ ស្នាដៃសិល្បៈរបស់សិល្បករខ្មែរ ស្តីពីការរស់នៅលើដីដែលមានគ្រាប់មីន និងគ្រាប់បែកចង្កោម ត្រូវបានយកមកដាក់តាំងបង្ហាញនៅស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក រយៈពេល១០ថ្ងៃរហូតដល់ថ្ងៃទី១២ ខែមេសានេះ។
ការ ដាក់តាំងនេះគឺដើម្បីបង្ហាញពីសមិទ្ធិផលនៃកិច្ចខិតខំប្រឹង ប្រែងដោះមីននៅប្រទេសកម្ពុជាដែលមានតាំងពីឆ្នាំ១៩៩២មក ហើយក្រុមអ្នករៀបចំពិព័រណ៍ដែលមានឈ្មោះថា «Impact» ឬ «ផលប៉ះពាល់»នេះ សង្ឃឹមថា នឹងទាក់ទាញបាននូវការគាំទ្រអន្តរជាតិឱ្យយល់ដឹងថែមទៀតពី តម្រូវការដែលនៅតែមាននៅឡើយក្នុងប្រទេសកម្ពុជាទាក់ទងនឹងការ បោសសម្អាតមីន។
កញ្ញា អាឡិច ហ៊ីនីគឺ ដែលជាអ្នករៀបចំឱ្យមានការតាំងពិព័រពណ៍នេះបានបញ្ជាក់ថា៖
«គោល បំណងនៃការតាំងពិព័រណ៍នេះគឺដើម្បីបង្ហាញថា តើកម្ពុជាបានបោះជំហានមកដល់ណាហើយក្នុងរយៈពេល១០ឆ្នាំកន្លងមក នេះ ព្រោះអី កាលពី១០ឆ្នាំមុន ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសមួយដែលទទួលរងការប៉ះពាល់ដោយសារមីនខ្លាំងជាងគេនៅលើ ពិភពលោក ប៉ុន្តែនៅពេលឥឡូវនេះ គេក្រឡេកមើលមកប្រទេសកម្ពុជាថា ជាអ្នកនាំមុខគេក្នុងពិភពលោកខាងសកម្មភាពដោះមីន»។
ពិព័រណ៍ នេះជាស្នាដៃរបស់សិល្បករចំនួន១០នាក់ក្នុងនោះ មានស្រីមួយនាក់។ វិចិត្រករទាំង១០នាក់បានជួបជាមួយប្រជាពលរដ្ឋដែលរស់នៅលើតំបន់ ដែលនៅមានគ្រាប់មីននិងតំបន់ដែលបានដោះមីនរួច ជួបជាមួយជនរងគ្រោះដោយសារគ្រាប់មីន និងក្រុមអ្នកដោះមីនដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅអំពីស្ថាន ភាពរបស់ពួកគេ ហើយរូបស្នាដៃសិល្បៈទាំងនេះគឺជាការបកស្រាយពីការយល់ឃើញរបស់ពួក គេអំពីសកម្មភាពមីននៅកម្ពុជា។
លោកស្រី បណ្តូល វិចិត្រករវ័យ ៣៧ឆ្នាំ មកពីអង្គការហ្វា ពន្លឺសិល្បៈ បានគូសគំនូសមួយដែលដាក់ឈ្មោះថា «អភ័ព្វ» ។ វាគឺជាគំនូររូបសត្វគោព្រៃមួយកំបុតជើងក្រោយខាងឆ្វេង មានទឹកមុខក្រៀមក្រំ ឈរក្បែរក្បាលគ្រាប់ផ្លោងចាស់ៗជាច្រើន និងឈរនៅចំពីលើដីដែលមានបង្កប់គ្រាប់មីនជាច្រើន។ ពាសពេញលើផ្ទាំងគំនូរមានព័ទ្ធទៅដោយរូបបន្លាលួសខ្វាត់ខ្វែង។
លោកបណ្តូល បានធ្វើការបកស្រាយពីរូបភាពនេះថា៖
«ខ្ញុំ គូរមានរូបគោព្រៃ ព្រោះធម្មតានៅស្រុកខ្មែរយើងគេដឹងថា គោព្រៃគឺជាតំណាងឱ្យស្រុកខ្មែរដែរ អញ្ចឹងខ្ញុំគូរគោព្រៃបាក់ជើងមួយហើយនៅខាងលើគោព្រៃមាន ដូចជាបន្លាលួសហើយមានដូចជាមីនធ្លាក់ចុះមក ហើយនៅខាងក្រោមមានមីនកប់នៅក្នុងដីមានបន្លាលួសដែរ។ រូបនេះខ្ញុំនិយាយអំពីមហន្តរាយដោយសារមីនឬក៏ផលប៉ះពាល់ដោយសារ មីន ហើយក្នុងហ្នឹងមានអក្សរដូចជាចិន សហរដ្ឋអាមេរិក និងមកពីសូវៀត អីអញ្ចឹង ពីព្រោះ តាមខ្ញុំសិក្សាទៅ មីនភាគច្រើនមកពីប្រទេសពីរបីហ្នឹង ...គោកំបុតជើងចង់មានន័យថា មហន្តរាយបានកើតឡើងដល់ពលរដ្ឋដល់ប្រទេសជាតិយើងដែលមានមនុស្ស ពិការឬក៏ មិនត្រឹមតែពិការទេ ចង់និយាយថា វាបាត់បង់អ្វីម្យ៉ាង»។
នៅលើផ្ទាំងមួយទៀតវិចិត្រកររូបនេះបាន ដាក់ឈ្មោះឱ្យថា «ជ័យោ» ដែលជាការរៀបរាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារដោះ មីនមួយចំនួនដែលមានដូចជាស៊ីម៉ាក់ អាជ្ញាធរមីនកម្ពុជា និងអង្គការMAG ជាដើម។
ចំណែកសិល្បករ ឈុន ឌីណា បានចូលរួមការជួយលើកកម្ពស់ពីសមិទ្ធិផលនៃសកម្មភាពបោសសម្អាតមីន បានរៀបរាប់ពីចម្លាក់របស់នាងថា៖
«នៅខាងក្រោមគឺមានគ្រាប់មីន ប៉ុន្តែគ្រាប់មីនងាប់ហើយ ហើយខ្ញុំធ្វើឡើងដោយបីចំណែក។ ចំណែកទីមួយមានក្បាលហើយនឹងចំណែកទីពីរដងខ្លួន ចំណែកទីបីជើង គឺពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ពីព្រោះចំណែកៗហ្នឹង ពេលគេគ្រោះថ្នាក់ ពេលខ្លះគេអាចប៉ះពាល់ទៅដល់រាងកាយគេគ្រប់កន្លែង។ ដូច្នេះរូបចម្លាក់ដែលខ្ញុំធ្វើឡើងគឺតំណាងឱ្យការប៉ះពាល់ដល់ទឹក ចិត្តមនុស្សដែលគេធ្វើគ្រាប់បែកហ្នឹង។ សូមកុំឱ្យធ្វើគ្រាប់បែកហ្នឹង សូមឱ្យមានសន្តិភាព»។
ក្នុង ចំណោមផ្ទាំងសិល្បៈដែលដាក់បង្ហាញក៏មានផ្ទាំងស្នាដៃមួយដែលរចនា ឡើងដោយរូបថតជាច្រើនបង្ហាញពីសមិទ្ធិផលដែលកើតឡើងក្រោយពីត្រូវ បានដោះមីនរួចរាល់ ក្នុងនោះមានដូចជា កន្លែងជួសជុលម៉ូតូ កន្លែងអ៊ុតសក់ ហាងលក់នំ ហាងគ្រឿងសង្ហារឹម និង អាហារដ្ឋានជាដើម។ នេះជាស្នាដៃរបស់វិចិត្រករឈ្មោះ សួស សុដាវី។
កញ្ញា អាឡិច ហ៊ីនីគឺ ក៏បានផ្តល់ការពន្យល់ថា ការជ្រើសរើសយកសិល្បៈ ធ្វើជាយាន្តសម្រាប់ការផ្សព្វផ្សាយនេះ ក៏ដើម្បីចង់បង្ហាញថា ទន្ទឹមហ្នឹងពេលដែលប្រទេសកម្ពុជាបានងើបឡើងវិញ ពីស្នាកស្នាមសង្គ្រាម ហើយសិល្បៈក៏បានរស់ឡើងវិញដែរ ហើយវាជាឱកាសមួយសម្រាប់ឱ្យសិល្បករបានបង្ហាញស្នាដៃរបស់ពួកគេ។
«វា គឺជាឱកាសមួយសម្រាប់សិល្បៈករចែករំលែកស្នាដៃសិល្បៈរបស់ពួកគេនៅ ជុំវិញពិភពលោកដើម្បីឱ្យគេបានដឹងថា ប្រទេសកម្ពុជាគឺមិនគ្រាន់តែជាប្រទេសដែលបានរងផលប៉ះពាល់ដោយសារ គ្រាប់មីនទេ តែវាក៏ជាប្រទេសមួយដែលមានសិល្បៈកំពុងរីកចម្រើនផងដែរ»។
ប្រទេស កម្ពុជាបានរងផលប៉ះពាល់ដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ បន្ទាប់ពីសង្គ្រាមក្នុងស្រុកដែលបានអូសបន្លាយពេលអស់ជាច្រើនទស វត្សរ៍ ប៉ុន្តែបានប្រែក្លាយបទពិសោធន៍នៃការឈឺចាប់នេះទៅជាជំនាញនៃការ ដោះមីនដែលប្រទេសនេះចែករំលែកក្នុងបេសកកម្មរបស់អង្គការសហប្រជា ជាតិ។
ក្នុងសន្ទរកថាបើកសម្រាប់ពិព័រណ៍នេះ លោក Alain Le Roy អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការ រក្សាសន្តិភាពបានសរសើរប្រទេសកម្ពុជាដែលបានចូលរួមចំណែកក្នុង ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានផ្តល់កងដោះមីនទៅប្រទេសមួយចំនួនដូចជាស៊ូដង់។
ក្រៅពីទីក្រុងញូយ៉កពិព័រណ៍នេះក៏ធ្លាប់បានដាក់បង្ហាញនៅប្រទេសកម្ពុជានិងប្រទេសកូឡំប៊ីផងដែរ៕
No comments:
Post a Comment